mediasingle

Home Media Preparation
Preparation
មានចំនុចទាំង៥នេះមានន័យថាអ្នកជាមិត្តស្រីដែលតាមស្អិតដូចតុកកែ

ជីវិតជាគូគឺតែងតែចង់ប្រាថ្នានៅក្បែរគ្នាគ្រប់ពេលទោះបីក្នុងស្ថានការណាព្រោះតែក្តីស្រឡាញ់ ប៉ុន្តែបើស្រឡាញ់ខ្លាំងពេកហើយបាត់បង់ភាពជាបុគ្កលនោះក៏ពិបាកដែរ។ ជាពិសេសស្រិៗមួយចំនួនអាចនឹងស្រឡាញ់គូស្នេហ៍ខ្លាំងពេករហូតមិនសូវទុកចិត្តគ្នាហើយតាមស្អិតដូចតុកកែអ៊ីចឹង។ ចំនុចទាំង៦នេះហើយបង្ហាញថាអ្នកជាមិត្តស្រីដែលតាមស្អិតដូចតុកកែ។

១. អ្នកនឹកគាត់ជារៀងរាល់ថ្ងៃ

អ្នកទើបតែញ៉ាំអាហារពេលព្រឹក អាហារថ្ងៃត្រង់ និងអាហារពេលល្ងាចជាមួយគាត់ប៉ុន្តែនៅពេលដែលអ្នកទោផ្ទះរៀងៗខ្លួន អ្នកនឹងផ្ញើសារទៅគាត់ថា “អូននឹកបងណាស់” ។ វាមិនអីទេក្នុងការនឹកគាត់ប៉ុន្តែហេតុអ្វីមិនព្យាយាមផ្តល់ពេលវេលាឲ្យខ្លួនអ្នកនិងមិត្តប្រុសរបស់អ្នកទៅដើរលេងជាមួយមិត្តភក្តិផ្សេងទើបវាពិតជារឿងមួយដែលអ្នកគួរតែនឹកដៃគូរបស់អ្នកមែន។

២. អ្នកច្រណែនច្រើន

ការច្រណែនគឺមិនអីទេនិងគួរឲ្យស្រលាញ់ពេលខ្លះប៉ុន្តែនៅពេលវាញឹកញាប់និងហួសហេតុពេកគឺមានបញ្ហាហើយ។

៣. អ្នកសង្ស័យពេក

ចោទប្រកាន់មិត្តប្រុសរបស់អ្នកពីការបន្លំរាល់ពេលដែលគាត់ដើរលេងជាមួយមិត្តភក្តិរបស់គាត់ឬស្នាក់នៅការិយាល័យយូរជាងធម្មតា (ដោយសារតែគាត់ពិតជាមានការងារជាច្រើនដើម្បីបញ្ចប់) ដូច្នេះកុំចេះតែសង្ស័យផ្តេសផ្តាសអី។

៤. អ្នកចង់ដឹងគ្រប់វិនាទីថាសគាត់កំពុងធ្វើអី

គ្រប់ពេល អ្នកតែងតែផ្ញើសារ, តេទូរស័ព្ទ ចង់ដឹងថាគាត់នៅទីណា នៅជាមួយអ្នកណា កំពុងធ្វើអ្វី អ្នកត្រូវចាំថាអ្នកជាមិត្តស្រីរបស់គាត់ មិនមែនជាម៉ាក់របស់គាត់ទេ បើទោះបីជាម៉ាក់របស់គាត់ក៏មិនធ្វើអញ្ចឹងដែរ ។

៥. អ្នកចាប់ផ្តើមឈ្លោះគ្នាដោយគ្មានហេតុផលទាល់តែសោះ

នេះអាចជារឿងអាក្រក់បំផុតមួយដែលអ្នកអាចបង្កឡើងបើអ្នកគ្រាន់តែចង់បានការយកទុកដាក់ពីដៃគូរបស់អ្នក។ ការចាប់ផ្តើមឈ្លោះគ្នាដោយគ្មានហេតុផលត្រឹមត្រូវទាល់តែសោះអាចនាំឲ្យមានបញ្ហាកាន់តែធំ។

សម្រាប់ស្រីៗដែលចង់បានម៉ូតសក់ស្អាត ពេលទៅញ... (More)

Newest Articles