សកម្មភាពដែលសក្តិសមក្នុងអំឡុងពេលមានផ្ទៃពោះគឺការដើរ ហែលទឹក ជិះកង់និង ធ្វើយូហ្គា។ សកម្មភាពទាំងនេះមានហានិភ័យតិចតួចនៃការរងរបួសប៉ុន្តែវាផ្តល់អត្ថប្រយោជន៍ដល់រាងកាយទាំងមូល។
១. ការដើរ
ការដើរតិចៗអាចឲ្យសរសៃឈាមបេះដូងដើរបានល្អ។ អ្នកអាចធ្វើលំហាត់នេះគ្រប់ទីកន្លែងនិងគ្រប់ពេលវេលាអំឡុងពេលមានផ្ទៃពោះ។
ជ្រើសរើសផ្ទៃរលោងជៀសវាងគ្រលុកថ្មនិងឧបសគ្គផ្សេងៗហើយពាក់ស្បែកជើងជំនួយ។
២. ហែលទឹក
ហែលទឹកនិងធ្វើលំហាត់ប្រាណក្នុងទឹកផ្តល់នូវចលនាល្អប្រសើរផ្តល់នូវអត្ថប្រយោជន៍ដល់សុខភាពនៅពេលមានផ្ទៃពោះ។ប៉ុន្តែអ្នកត្រូវជៀសវាងការមុជទឹកឬលោតព្រោះនេះអាចប៉ះពាល់ដល់ពោះ។ ជៀសវាងអាងហែលទឹកក្តៅ និងសូណាដើម្បីកាត់បន្ថយហានិភ័យនៃការឡើងកម្តៅខ្លាំង។
៣. យូហ្គា
ការធ្វើយូហ្កាពេលមានផ្ទៃពោះ អាចជួយពង្រឹងសាច់ដុំ រំញោចចលនាឈាមនិងធ្វើឲ្យមានអារម្មណ៍ធូរស្រាល។ ទាំងនេះអាចរួមចំណែកដល់សម្ពាធឈាមហើយផ្តល់នូវសុខភាពល្អអំឡុងពេលមានផ្ទៃពោះ។