ក្ដីស្រឡាញ់ត្រឹមតែមនុស្សពីរនាក់ក៏ពិតមែន ប៉ុន្តែក៏ចង់ឲ្យមនុស្សគ្រប់គ្នាដឹងលឺថាយើងពីរនាក់ជាគូសង្សារនឹងគ្នាដូចគ្នា ។ ការដែលចង់បង្ហាញ មិនមែនចង់អួតអ្នកដទៃ ប៉ុន្តែជាការប្រកាសថា “ម្នាក់នេះខ្ញុំសុំ” ។
ស្របពេលដែលល្អនោះ ការស្រឡាញ់គ្នាដោយបើកចំហរ ក៏អាចឲ្យទំនាក់ទំនងស្នេហារបស់អ្នកមានបញ្ហាដែរ ប៉ុន្តែយ៉ាងណាក៏ដោយការស្រឡាញ់គ្នាដោយចំហរ ជាចំនុចដ៏ល្អមួយ ។
១. បង្ហាញការជឿជាក់
នៅពេលដែលភាគីម្ខាងៗយល់ព្រមប្រកាសគ្រប់គ្នាឲ្យគេបានដឹងលឺនោះ សបញ្ជាក់ឲ្យឃើញថាដៃគូម្នាក់នោះ មានការតាំងចិត្ត និងបន្តរួមដំណើរជាមួយអ្នកតទៅមុខ ដោយមិនខ្លាចរអារនឹងប្រាប់អ្នកផ្សេងដទៃឲ្យដឹងឡើយ ។
ជាមួយគ្នានេះផងដែរ ភាគីម្ខាងៗក៏សប្បាយចិត្តជាមួយសេចក្ដីក្លាហាននេះ ដែលធ្វើឲ្យចំណងស្នេហានេះកាន់តែភាពរឹងមាំឡើង ។
២. បង្ហាញភាពស្មោះត្រង់រវាងគ្នានិងគ្នា
ដូចដែលយើងយើងដឹងហើយថា នៅពេលដែលភាគីម្ខាងៗប្រកាសថាខ្លួនមានគូកំណាន់ចិត្តរួចហើយនោះ អ្នកផ្សេងគេនឹងមិនមានការយល់ច្រឡំថាភាគីម្ខាងៗថានៅទំនេរឡើយ ។ ធ្វើដូចនេះ ទំនាក់ទំនងរបស់អ្នកពិបាកនឹងមានអ្នកទីបីចូលមកជ្រៀតជ្រែតណាស់ ព្រោះគេបានដឹងរួចទៅហើយថា អ្នកនិងដៃគូរបស់អ្នកកំពុងមានទំនាក់ទំនងជាមួយគ្នា ។
៣. បង្ហាញភាពផ្អែមល្ហែមក្នុងបណ្ដាញសង្គមដោយសប្បាយចិត្ត
ប្រសិនបើអ្នកជាគូសង្សារដែលស្រឡាញ់គ្នាដោយបើកចំហរនោះ បានន័យថាអ្នកក៏អាចបង្ហាញភាពស្និទ្ធស្នាលលើបណ្ដាញសង្គមដោយពុំមានភាពទើសទាល់ទៀតឡើយ ។ ចំណែកឯការបង្ហាញក្ដីស្រឡាញ់នេះទៀតសោត សុទ្ធតែចំនុចតូចៗដែលធ្វើឲ្យចំណងអ្នកទាំងពីរកាន់តែល្អូកល្អិនជាមួយគ្នាបានបន្ថែមទៀត ។
៤. បង្កើតចំណងចិត្ដឱ្យរឹងមាំ
គូស្នេហាមួយដែលមានមនុស្សនៅជុំវិញដឹងឮច្រើនមិនថា តាមរយៈការដឹងដោយផ្ទាល់ក្ដី តាមរយៈបណ្ដាញសង្គមក្ដី សុទ្ធតែជាចំណុចចងចិត្ដភាគីទាំងសងខាងមិនងាយ នឹងបែកចិត្ដពីគ្នាឡើយ។
អត្ថបទដោយ៖ អ៊ុន តុលា
“មនុស្សម្នាក់ៗសុទ្ធតែមានចំណុចពិសេសរៀងៗខ្លួន ហើយទំនាក់ទំនងស្នេហាក៏ដូច្នោះដែរ។ អ៊ីចឹង! ប្រហែលជាគ្មាននរណាយល់ច្បាស់ពីវាក្រៅពីយើងនោះទេ”