mediasingle

ទំព័រដើម អត្ថបទ អាពាហ៍ពិពាហ៍
អាពាហ៍ពិពាហ៍
ពេលមានផ្ទៃពោះ ស្ត្រីមិនគួរធ្វើអ្វីខ្លះ?

កើតមកជាស្ត្រី វាមិនមែនជារឿងងាយទេជាពិសេសនៅពេលមានផ្ទៃពោះ។ ស្ត្រីត្រូវជួបនឹងពេលវេលានិងស្ថានភាពលំបាកៗជាច្រើនពេលមានផ្ទៃពោះ។ ពួកគេអាចនឹងជួបប្រទះរឿងរ៉ាវជាច្រើនដែលពួកគេត្រូវដឹងថាគួរឬមិនគួរធ្វើអំឡុងពេលមានផ្ទៃពោះ។

  • កុំផឹកកាហ្វេ

កាហ្វេត្រូវបានគេដឹងថាមានផលប៉ះពាល់យ៉ាងអាក្រក់ដល់សុខភាពម្តាយនិងទារកដោយសារពីកាហ្វេមានជាតិកាហ្វេអ៊ីនច្រើន។ដើម្បីប្រាកដថាវាមានសុវត្ថិភាពល្អបំផុតដល់ម្តាយក៏ដូចជាទារក អ្នកមានផ្ទៃពោះត្រូវតមកាហ្វេទាំងនោះ ទោះបីអ្នកឃ្លានវាខ្លាំងក៏ដោយ។

  •  កុំប្រើថ្នាំផ្តេសផ្តាស

ការប្រើថ្នាំមួយចំនួនអាចបង្កគ្រោះថ្នាក់ដល់សុខភាពជាពិសេសសម្រាប់ទារកដែលកំពុងលូតលាស់។ ដូច្នេះមុនពេលប្រើថ្នាំវាជារឿងចាំបាច់ដែលអ្នកត្រូវពិគ្រោះជាមួយវេជ្ជបណ្ឌិតដោយផ្ទាល់។

  •  កុំពាក់ស្បែកជើងកែងខ្ពស់

ការពាក់ស្បែកជើងកែងខ្ពស់នឹងធ្វើឱ្យអ្នកមានអារម្មណ៍មិននៅថេរដោយសារកែងស្បែកជើងហើយវាក៏អាចបណ្តាលឲ្យកជើងរបស់អ្នកហើមនិងធ្វើឲ្យខ្នងឈឺផងដែរ។

  • កុំអង្គុយឬឈរយូរពេក

នៅពេលអ្នកមានផ្ទៃពោះ ការអង្គុយឬឈរយូរពេកក៏អាចជាបញ្ហាដែរ។ វានឹងប៉ះពាល់ដល់គ្រប់ផ្នែកនៃរាងកាយរបស់អ្នកដូច្នេះវាជាការប្រសើរប្រសិនបើអ្នកត្រូវអាចដើរទៅនេះទៅនោះជៀសជាងអង្គុយឬឈរយូរ។

  •  កុំត្រាំទឹកក្តៅ

ការត្រាំខ្លួនក្នុងទឹកក្តៅមិនប្រាកដថានឹងធ្វើឲ្យអ្នកមានអារម្មណ៍ប្រសើរទេប៉ុន្តែវាក៏អាចបណ្តាលឲ្យមានបញ្ហាផងដែរ។ ប្រសិនបើអ្នកចង់បន្ធូរអារម្មណ៍ឲ្យបានធូរស្រាល អ្នកអាចសាកល្បងត្រាំទឹកធម្មតាឬទឹកក្តៅអ៊ុនៗជំនួសវិញ ជៀសវាងការត្រាំក្នុងទឹកក្តៅយូរ។

អានបន្ត៖

អត្ថបទដោយ៖ ទ្ធារីយ៍
"ខ្ញុំជឿថា ស្នេហាគឺជាសុបិនល្អ ហើយក៏ជាសុបិនអាក្រក់ក្នុងពេលតែមួយដែរ"

ការសិក្សាមួយបានរកឃើញថារៀបការជាមួយមិត្តជិតស្និទ្ធរបស់អ្នកអាចកាត់បន្ថយហានិភ័យនៃការលែងលះបានទៅដល់ ៧០% ។​ នោះហើយជាមូលហេតុដែលវ... (បន្តទៀត)

អត្ថបទថ្មីបំផុត

ការត្រៀមខ្លួន