mediasingle

ទំព័រដើម អត្ថបទ អាពាហ៍ពិពាហ៍
អាពាហ៍ពិពាហ៍
អាការៈទាំង៥យ៉ាងរបស់ប្ដីដែលប្រពន្ធមិនគួរប្រងើយកន្តើយ

គេតែងនិយាយថា ចានក្នុងរាវគង់តែប៉ះទង្គិចគ្នា ឯជីវិតប្ដីប្រពន្ធវិញក៏ដូចគ្នាដែរ ធ្វើយ៉ាងណាកុំឱ្យកើតមានការទាស់ទែងគ្នា តែយ៉ាងហោចណាស់ជាប្ដីប្រពន្ធរស់នៅជាមួយគ្នា យើងគួរតែដឹងថាតើវាមកពីមូលហេតុអ្វី ហើយត្រូវធ្វើយ៉ាងណាដើម្បីទប់ស្កាត់បាន។ សម្រាប់ស្រ្ដីៗ​គួតែយកចិត្ដទុកដាក់បើប្ដីមានទង្វើទាំងនេះ៖

១. មិនចង់ញ៉ាំបាយផ្ទះ

meal on the table

ពេលដែលប្ដីរបស់អ្នកមិនចង់ញ៉ាំបាយផ្ទះវាជាសញ្ញាមិនល្អមួយសម្រាប់សេចក្ដីសុខគ្រួសាររបស់អ្នក។ អ្នកត្រូវតែដឹងឱ្យបានថា តើវាមកពីអាហារដែលអ្នកធ្វើលែងឆ្ងាញ់ដោយសារតែអ្នកត្បិតត្បៀតលុយកាត់ទិញម្ហូបឆ្ងាញ់ៗ ឬមកពីមូលហេតុអ្វីផ្សេង។

២. ចូលផ្ទះយឺត

a girl holding alarm clock

ពេលប្ដីរបស់អ្នកចូលផ្ទះយឺតញឹកញាប់ខុសពីធម្មតា វាអាចមកពីមូលហេតុច្រើន។ បើដោយសាររវល់ការងារ មិនអីទេ តែបើមកពីគាត់ដើរលេងក្រៅវិញអ្នកមិនអាចមិនរវល់បានឡើយ។ អ្នកត្រូវដឹងឱ្យបានថាមកពីមូលហេតុអ្វី? ហើយវាក៏អាចមកពីអ្នកខ្លួនឯងដែរ ហើយនឹងត្រូវដោះស្រាយបែបណា។

៣. អស់អារម្មណ៍ជាមួយអ្នក

woman and man

នេះជាបញ្ហារឿងលើគ្រែដែលមនុស្សគ្រប់គ្នាមិនអាចជៀសវាងបាន។ បញ្ហារឿងប្ដីរបស់អ្នកឈប់ចាប់អារម្មណ៍មកលើអ្នកវាអាចមកពីគាត់លែងមានចំណង់ ឬអ្នកគ្មានអ្វីដែលអាចទាក់ទាញគាត់បានទៀត។ នេះជាអ្វីដែលស្រ្ដីជាប្រពន្ធទាំងអស់ត្រូវតែដឹង និងដោះស្រាយ។

៤. គាត់ឆាប់ខឹង

a man

បើអ្នកសង្កេតឃើញថា ប្ដីរបស់អ្នកដូចជាមានអារម្មណ៍ឆាប់ខឹងមួរមៅច្រើន អ្នកធ្វើអីក៏មិនចេះត្រូវ ចេះតែរករឿងបង្កហេតុឈ្លោះជាមួយអ្នក នេះមានន័យថាជាអាការៈអវិជ្ជមានមួយដែលធ្វើជីវិតអាពាហ៍ពិពាហ៍នឹងត្រូវបាក់បែក។ អ្នកត្រូវរកមើលពីមូលហេតុហើយចាប់ផ្តើមដោះស្រាយដោយសន្ដិវិធីជាមួយគាត់។

៥. គាត់មិនសូវគោរពអ្នក

a woman and a man arguing

ពេលដែលមានសកម្មភាព ឬពាក្យសម្ដីរបស់ប្ដីអ្នកសម្ដែងមកដូចជាមិនគោរពឱ្យតម្លៃអ្នកជាប្រពន្ធ ក៏ជាសញ្ញាមួយដែលបង្ហាញថាជីវិតគ្រួសាររបស់អ្នកជិតមកដល់ទីបញ្ចប់ដែរ។ ប៉ុន្ដែក៏មិនប្រាកដថាបែបនេះទាំងអស់ដែរ។ អ្វីក៏អាចកើតឡើងដែរ ចឹងអ្នកត្រូវដឹងឱ្យបា្រកដមុននឹងសម្រេចចិត្ដធ្វើអ្វីមួយ។

វាចាចុងក្រោយ

អ្វីគ្រប់បែបយ៉ាងដែលអ្នកបានធ្វើ គឺដើម្បីសុភមង្គលរបស់គ្រួសារទាំងមូល ដូចនេះអ្នកក៏ចង់បាននូវអារម្មណ៍មួយថាវាយុត្ដិធម៌ដែរ អ្នកមិនចង់ខំប្រឹងតែម្នាក់ឯងទេ។ ប៉ុន្ដែក្នុងលក្ខខណ្ឌខ្លះអ្នកមិនអាចទាមទារឱ្យវាស្មើគ្នាបានទេ។ ប្ដី និងប្រពន្ធត្រូវតែមានទម្ងន់នៃការទទួលខុសត្រូវខុសគ្នាទៅតាមផ្នែកៗ។ ឧទាហរហ៍ ប្រពន្ធត្រូវតែជាអ្នកទទួលបន្ទុកមើលថែផ្លូវចិត្ដរបស់គ្រួសារខ្លាំងជាងប្ដី ចំណែកឯប្ដីត្រូវទទួលបន្ទុកផ្នែកហិរញ្ញវត្ថុ និងសម្ភារធ្ងន់ជាងប្រពន្ធជាដើម។

 

ប្រែសម្រួលដោយ៖

ក្រូច ឧត្ដម (អាយុ ២២ អ្នកសរសេរ និងប្រែសម្រួលអត្ថបទទាំងភាសារខ្មែរ និងអង់គ្លេស នៅក្នុងក្រុមហ៊ុន PLAN-B Cambodia ដែលជាក្រុមហ៊ុនឯកទេសដំណោះស្រាយបច្ចេកវិទ្យា)

“មនុស្សគ្រប់គ្នាត្រូវការសេចក្ដីស្ងប់ចិត្ដ, ហើយដើម្បីឱ្យខ្លួនខ្ញុំមានសេចក្ដីស្ងប់ចិត្ដ ខ្ញុំព្យាយាមឱ្យអស់ពីសមត្ថភាពដើម្បីឱ្យអ្នកដទៃមានអារម្មណ៍ថាមានសុវត្ថិភាពមកលើខ្ញុំ”

ការសិក្សាមួយបានរកឃើញថារៀបការជាមួយមិត្តជិតស្និទ្ធរបស់អ្នកអាចកាត់បន្ថយហានិភ័យនៃការលែងលះបានទៅដល់ ៧០% ។​ នោះហើយជាមូលហេតុដែលវ... (បន្តទៀត)

អត្ថបទថ្មីបំផុត

ការត្រៀមខ្លួន